ម៉ែ
ពាក្យម៉ែសែនពិរោះពេកក្រៃ ហើយសែនមានន័យជាប់ក្នុងចិត្ត
កូនចង់នៅក្បែរម៉ែមួយជីវិត មានម៉ែកូនពិតជាបានម្លប់។
ម៉ែតែងអោយកុនបានកក់ក្តៅ ម៉ែស្តីប្រដៅប្រាប់សព្វគ្រប់
ម៉ែមានមេត្តាយ៉ាងលើសលប់ ខុសត្រូវមិនគាប់ម៉ែប្រណី។
បានហៅថាម៉ែកូនបានសុខ ពេលកូនមានទុក្ខនឹកម្តាយថ្លៃ
ចង់អោយម៉ែអោបអោយកូនផុតភ័យ កូននៅក្នុងដៃម៉ែលែងព្រួយ។
ម៉ែអត់អោនអោយកូនជានិច្ច ម៉ែមិនដែលភ្លេចបន់ព្រះជួយ
រក្សារូបកូនស្ងួនតែមួយ ម៉ែជាជំនួយកូនគ្រប់គ្រា។
ខុសត្រូវម៉ែមិនយកទោសពៃរ៏ មានតែប្រណីដល់កូនភ្ងារ
លួងលោមថ្នាក់ថ្នមថែការពារ ខ្លាចកូនវាទនាកូនមានភ័យ។
តែកូនវិញទេមិនដឹងខ្យល់ ភ្លីភ្លើមិនយល់ពីអត្ថន័យ
មិនយល់សន្តានចិត្តម៉្តាយថ្លៃ ប្រើពាក្យសំដីមិនគោរព។
និពន្ធដោយកញ្ញា: គិន ចាន់ធា
កំណាព្យ
